សូមអញ្ជើញចូលមើលខ្លឹមសារលម្អិតស្តីពី គោលការណ៍ការធ្វើអធិការកិច្ច របស់ក្រុមការងារអធិការកិច្ចនៃគណៈវិស្វករកម្ពុជា សហការជាមួយក្រុមអធិការកិច្ចរបស់អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលិខិតបង្គាប់ការលេខ ១០២/១៩ ក.ប/ល.ប.អ.ធ.ក/ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩

សារៈប្រយោជន៍នៃការចុះបញ្ជីនៅគណៈវិស្វករកម្ពុជា

  1. ប្រកបវិជ្ជាជីវៈវិស្វកម្មក្នុងព្រះរាជាណាចក្រកម្ពុជាដោយស្របច្បាប់
  2. វិស្វករចុះបញ្ជីត្រូវបានទទួលការអប់រំបំប៉នសមត្ថភាពជំនាញ ប្រកបដោយបទពិសោធន៍ និង វិទ្យាសាស្រ្តបច្ចេកទេសទំនើប។
  3. ការពាររាល់កម្មសិទ្ធិបញ្ញា និងផលប្រយោជន៍ស្របច្បាប់​ របស់​សមាជិក
  4. ការប្រមូលផ្តុំធនធានវិស្វករ ជាសក្តានុពលដ៏រឹងមាំ​ក្នុងដំណោះស្រាយនូវ​បញ្ហាបច្ចេកទេសដែលអាចកើតឡើងក្នុងពេលប្រកបវិជ្ជាជីវៈវិស្វកម្ម
  5. វិស្វករចុះបញ្ជីមានសិទ្ធិទទួលការប្រឹក្សា និងផ្តល់យោបល់ពាក់ព័ន្ធជំនាញវិស្វកម្ម