- ចក្ខុវិស័យ
គណៈវិស្វករកម្ពុជា ជាស្ថាប័នវិស្វកម្មជាតិដែលត្រូវបង្កើតឡើងដើម្បីប្រមូលផ្តុំ បណ្តុះបណ្តាលបន្ត និងគ្រប់គ្រងវិស្វករចុះបញ្ជីទូទាំងប្រទេសដើម្បីអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈឲ្យមានស្តង់ដារ ចូលរួមក្នុងការអភិវឌ្ឍប្រទេស និងកាត់បន្ថយភាពក្រីក្រ។
- បេសកម្ម
-
- រួមចំណែករៀបចំវិជ្ជាជីវៈវិស្វកម្មឱ្យកាន់តែល្អប្រសើរ ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់វិស្វករ
- រួមចំណែកថែរក្សា និងលើកស្ទួយអត្តសញ្ញាណជាតិ
- ពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងក្រមសីលធម៌គ្រប់ជំនាញ និង ពង្រីកធនធានមនុស្សឱ្យស្របតាមកាលៈទេសៈ
- ធានាឱ្យការប្រកបវិជ្ជាជីវៈវិស្វកម្មមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាព និងការទទួលខុសត្រូវ
- ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងផ្ទៃក្នុងវិស្វកម្ម ថ្នាក់ជាតិ និងទំនាក់ទំនងរវាងវិស្វកម្មជាតិ និងវិស្វកម្មអន្តរជាតិ
- ទទួលស្គាល់គុណភាពរបស់វិស្វករកម្ពុជា ដើម្បីទទួលបានគោរមងារ ជាវិស្វករអាជីពជាតិ វិស្វករអាស៊ាន និងវិស្វករ អាជីពឆ្នើមអាស៊ាន
- រួមចំណែកបណ្តុះបណ្តាលវិជ្ជាជីវៈវិស្វកម្ម ដើម្បបង្កើនសមត្ថភាពស្របតាមតម្រូវការទីផ្សារនៅក្នុងនិងក្រៅប្រទេស។